អង្គការបង្រៀនដើម្បីកម្ពុជា ជាដៃគួសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគំនិតច្នៃប្រឌិតមួយដើម្បីផ្តល់កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ
ភ្នំពេញ – ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បញ្ហាប្រឈមនៅក្នុងស្រុកត្រូវការដំណោះស្រាយប្រកបទៅដោយ គំនិតច្នៃប្រឌិតនិងដៃគូសហការនៅក្នុងស្រុក។ ហេតុដូចនេះហើយទើបអង្គការបង្រៀនដើម្បីកម្ពុជា (TFC) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានមហាវិទ្យាល័យអប់រំជាអ្នកអនុវត្ត បានសហការគ្នាក្នុងការផ្តល់ ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសកម្មវិធីសិក្សានិងការបង្រៀន ឬ Curriculum and Instruction។ មុខជំនាញថ្មីនេះផ្តោតសំខាន់ទៅលើកម្មវិធីសិក្សា និងការណែនាំចំពោះអាជីពជាគ្រូបង្រៀន ដើម្បីឲ្យគ្រូបង្រៀនអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ពួកគេ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាឬ MoU នេះបានបា្ររព្ធឡើងនារសៀលថ្ងៃទី២១ ខែមិថុនា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ពិធីចុះ MoU នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ តំណាងឲ្យអង្គការបង្រៀនដើម្បីកម្ពុជាគឺលោកស៊ីវ មុនីរ័ត្ន ជានាយកប្រតិបត្តិនិងស្ថាបនិករបស់អង្គការនេះ ហើយតំណាងភាគីសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ។ ក្នុងសន្តរកថាស្វាគមន៍ បណ្ខិតសុខ សូត្រ ព្រឹទ្ទបុរសមហាវិទ្យាល័យ អប់រំបានរំលឹកពីចំណាប់អារម្មណ៍របស់លោកចំពោះ TFC ថា […]